កងទ័ពឥណ្ឌូណេស៊ីសន្យាការពារសន្តិសុខសម្រាប់ការបោះឆ្នោតដោយសន្តិវិធីឆ្នាំ២០២៤

0

បរទេស៖ កងទ័ពឥណ្ឌូណេស៊ី បានធ្វើសេចក្តីប្រកាសការបោះឆ្នោតដោយសន្តិវិធីឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ដោយប្តេជ្ញារក្សាសន្តិសុខ និងស្ថិរភាព មុនពេល ក្នុងអំឡុងពេល និងក្រោយពេលនៃការបោះឆ្នោតឆ្នាំ២០២៤។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អគ្គសេនាធិការកងទ័ពឥណ្ឌូណេស៊ី (KSAD) លោកឧត្តមសេនីយ អាហ្គូស ស៊ូបីយ៉ាន់តូ បានសង្កត់ធ្ងន់ទៅលើសេចក្តីប្រកាសនៃការបោះឆ្នោតដោយសន្តិភាពឆ្នាំ២០២៤ ដែលមានគោលបំណងដើម្បីសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យដ៏ថ្លៃថ្នូរ និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់។

លោកបាននិយាយថា កងយោធាឥណ្ឌូណេស៊ី (TNI) ជាង ១១៥.០០០នាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធានាសន្តិសុខការបោះឆ្នោត ដែលស្របតាមចក្ខុវិស័យរបស់យោធាឥណ្ឌូណេស៊ីប្រកបដោយវិជ្ជាជីវៈ ទំនើបកម្ម និងមានការឆ្លើយតប។

លោក​បាន​ជំរុញ​ឱ្យ​គ្រប់​ផ្នែក​ទាំងអស់នៃ​ប្រទេសជាតិ និង​ធាតុ​សង្គម ចូលរួម​សហការ​គ្នា​ក្នុង​ការ​ជំរុញ​បរិយាកាស​សុវត្ថិភាព អំណោយផល និង​សន្តិភាព ដើម្បី​ធានា​ឱ្យ​បាន​ជោគជ័យ​នៃ​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី និង​ការបោះឆ្នោត​នីតិប្បញ្ញត្តិ​នៅ​ខេត្តហ្សាការតា DKI ៕

ប្រភព៖ AKP