ថៃចាប់ផ្តើមយុទ្ធសាស្រ្ត «ថាមពលទន់» ដើម្បីជំរុញវិស័យសេដ្ឋកិច្ច

0

បរទេស៖ រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដើម្បី​អនុវត្តកម្មវិធី «ថាមពល​ទន់» របស់​ប្រទេសថៃ ​ក្នុង​គោល​បំណង​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំឱ្យបាន​ប្រមាណ ៤ទ្រី​លាន​បាត (ប្រមាណជិត ១១៣លាន​ដុល្លារអាម៉េរិក) ក្នុង​រយៈពេល ៤ឆ្នាំ​បន្ទាប់។

ធាតុផ្សំស្នូលនៃគំនិតផ្តួចផ្តើមនេះ គឺការបង្កើតទីភ្នាក់ងារមាតិកាច្នៃប្រឌិតរបស់ប្រទេសថៃ (THACCA) ការបើកដំណើរការគម្រោង «គ្រួសារមួយ ថាមពលទន់មួយ» (OFOS) ការជំរុញវិស័យច្នៃប្រឌិតប្លែកៗចំនួន១១ ដែលរួមមានចំណីអាហារ កីឡា ពិធីបុណ្យ ទេសចរណ៍ តន្ត្រី សៀវភៅ ភាពយន្ត ហ្គេម សិល្បៈ ការរចនា និងម៉ូដសម្លៀកបំពាក់។

គំនិតផ្តួចផ្តើមនៃគម្រោង OFOS ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញថ្មីដល់មនុស្សដែលមានគោលដៅ ដោយបន្ទាប់ពីការបណ្តុះបណ្តាល អ្នកចូលរួមម្នាក់ៗអាចជួយដល់គ្រួសាររបស់ពួកគេក្នុងការបង្កើនប្រាក់ចំណូលអប្បបរមាចំនួន ២០០.០០០បាតក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ លើសពីនេះទៀត កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីពង្រឹង «ថាមពលទន់» នៅក្នុងឧស្សាហកម្មច្នៃប្រឌិត។ ក្រសួងវប្បធម៌នឹងធ្វើការងារដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចនៅក្នុងវិស័យនានា ដោយមានបំណងរកប្រាក់ចំណូលឱ្យបានពី ៣០០ ទៅ ៤០០លានបាតពីព្រឹត្តិការណ៍ដែលមានរយៈពេល ៣ថ្ងៃ។

លើសពីនេះទៀត ក្រសួងវប្បធម៌ សហការជាមួយវិទ្យាស្ថាន Sasin Graduate Administration នៃសាកលវិទ្យាល័យជូឡាឡុងកន នឹងបង្កើតសូចនាករស្ថិតិវប្បធម៌ ដើម្បីវាស់វែងពីផលប៉ះពាល់នៃសកម្មភាពវប្បធម៌ទៅលើសេដ្ឋកិច្ចថៃ។

វិធីសាស្រ្តដ៏ទូលំទូលាយនេះមានគោលបំណងពង្រឹងថាមពលទន់របស់ប្រទេសថៃ និងជំរុញសារៈសំខាន់សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះនៅលើឆាកពិភពលោក៕

ប្រភព៖ AKP