លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាននៅថ្ងៃទី០៩ ខែវិច្ឆិកា

0

បរទេស៖ វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកាហ្សាក់ស្ថាននៅថ្ងៃទី០៩ ខែវិច្ឆិកាស្អែកនេះ។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំរុស្ស៊ី «គ្រោងនឹងពិភាក្សាអំពីបញ្ហាសំខាន់ៗនៃការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងសម្ព័ន្ធមិត្តរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ក្នុងក្របខ័ណ្ឌនៃសមាគមសមាហរណកម្មក្នុងលំហអឺរ៉ាស៊ី ព្រមទាំងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលកំពុងមានភាពតានតឹង នៅពេលដែលោកជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក កាស់ស៊ីម-ចូម៉ាត តូកាយ៉េវ។

មេដឹកនាំទាំងពីរក៏នឹងចូលរួមតាមរយៈតំណភ្ជាប់វីដេអូនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសហប្រតិបត្តិការអន្តរតំបន់រុស្ស៊ី-កាហ្សាក់ស្ថានលើកទី១៩ ដែលនឹងត្រូវរៀបចំឡើងដោយ ទីក្រុងកូស្តាណាយផងដែរ។

វិមានក្រឹមឡាំងបាននិយាយបន្ថែមថា «សំណុំនៃឯកសាររួមសំខាន់ៗត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាបន្ទាប់ពីដំណើរទស្សនកិច្ចនោះ។ លោកប្រធានាធិបតីរុស្ស៊ីក៏នឹងធ្វើសេចក្តីថ្លែងការណ៍សម្រាប់សារព័ត៌មានផងដែរ»៕

ប្រភព៖ AKP