រដ្ឋាភិបាលអាល្លឺម៉ង់នឹងបម្រុងថវិកាជាង ១៩ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក

0

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបម្រុងថវិកាប្រមាណ ១៨ប៊ីលានអឺរ៉ូ (១៩,៣ប៊ីលានដុល្លារអាម៉េរិក) ដល់រដ្ឋ និងទីក្រុងសហព័ន្ធ នៅក្នុងឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការធ្វើចំណាកស្រុក។

កាល​ពី​ខែ​មុន បណ្តារដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​បង្កើត​ការ​ត្រួត​ពិនិត្យជា​បណ្ដោះ​អាសន្ន​នៅ​តាម​ព្រំដែន​របស់​អាល្លឺម៉ង់​ជាមួយ​ប្រទេស​ប៉ូឡូញ សាធារណរដ្ឋ​ឆេក និង​ស្វីស។ កាលពីសប្តាហ៍មុន ការត្រួតពិនិត្យតាមព្រំដែនទាំងនោះត្រូវបានពង្រីក។

លោក​​បាននិយាយ​បន្ថែម​ថា បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​កំពុង​ចូល​មកក្នុង​ប្រទេស​អាល្លឺម៉ង់​ដោយ​ខុស​ច្បាប់។ ក្នុង​ន័យ​នេះ លោក ស្កូលហ្ស៍ បាន​បញ្ជាក់អំ​ពី​តម្រូវ​ការ​ក្នុង​ការ​ពន្លឿន​ដំណើរការ​នៃ​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន៕

ប្រភព៖ AKP