បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញថា ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹករបស់ប្រទេសចិនបានកត់ត្រាពីការពង្រីកដ៏រឹងមាំនៅក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំនេះ។
យោងតាមក្រសួងដឹកជញ្ជូនចិនបានឱ្យដឹងថា បណ្តាញដឹកជញ្ជូនផ្លូវគោករបស់ប្រទេសនេះបានគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរប្រហែល ៣,៣៧ប៊ីលានដងក្នុងអំឡុងពេលនេះ ដោយកើនឡើងបាន ២០,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។
ការធ្វើដំណើររបស់អ្នកដំណើរសរុបមានចំនួន ២០៣,១៦លានដង ត្រូវបានធ្វើឡើងតាមរយៈផ្លូវទឹករបស់ប្រទេសចិនក្នុងរយៈពេលដូចគ្នានេះ ដោយបានកើនឡើងយ៉ាងខ្លាំង ១២០,៩% បើធៀបទៅនឹងឆ្នាំមុន។
សម្រាប់តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ តែមួយនោះ ការធ្វើដំណើររបស់អ្នកដំណើរដែលធ្វើឡើងតាមរយៈផ្លូវគោក និងផ្លូវទឹករបស់ប្រទេសចិនមានចំនួន ៣៩៩,៨លានដង និង១៩,០២លានដងរៀងៗគ្នា៕
ប្រភព៖ AKP