Arteta សម្លឹងឃើញកីឡាកររបស់ Sporting ដែលអាចលេងបានច្រើនតំណែងម្នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Correio da Manha បានអោយដឹងថាក្លឹប Arsenal កំពុងសម្លឹងមើលការផ្ទេរយកខ្សែការពារ Geny Catamo របស់ក្លឹប Sporting CP នៅខែមករាខាងមុខ។

EXCLUSIVE: Arsenal closely tracking Sporting CP winger Geny Catamo | FootballTransfers.com

កីឡាករវ័យ ២២ឆ្នាំរូបនេះអាចលេងក្នុងតំណែងជាខ្សែការពារស្តាំ ក៏ដូចជាខ្សែបម្រើស្លាបស្តាំ ស្របពេលដែលគាត់អាចរកបាន ២គ្រាប់ និង assist មួយអោយក្លឹបនៅលីគព័រទុយហ្គាល់នៅរដូវកាលនេះ។ កុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៥ ជាមួយនឹងក្លឹប Sporting ដោយឡែកតម្លៃផ្តាច់កុងត្រារបស់គាត់គឺ ៦០លានអឺរ៉ូ៕