ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិរបស់ចិន បញ្ចប់ការជ្រើសរើសអ្នកតាំងពិព័រណ៍

0

បរទេស៖ អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិន (CISCE) លើកដំបូង បានបញ្ចប់ដោយជោគជ័យនូវការងារជ្រើសរើសអ្នកតាំងពិព័រណ៍របស់ខ្លួន។

លោក ហ្សាង ស៊ីន មកពីក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបាននិយាយថា ជាង ២៥% នៃអ្នកចូលរួមទាំងអស់ភាគច្រើនមកពីក្រៅប្រទេសដែលគ្របដណ្តប់ទៅលើប្រទេស និងតំបន់ចំនួន៥០ ដូចជាសហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង ម៉ិកស៊ិក និងប្រទេសបារាំងជាដើម។

លោក ហ្សាង បាននិយាយថា ស្តង់តាំងពិព័រណ៌នឹងត្រូវបែងចែកជាផ្នែកផ្សេងៗ ដែលរួមមានទាំងផលិតផលរថយន្តឆ្លាតវៃ កសិកម្មបៃតង ថាមពលស្អាត បច្ចេកវិទ្យាឌីជីថល និងរបៀបរស់នៅដែលមានសុខភាពល្អ។

សេវាកម្មវិជ្ជាជីវៈទាក់ទងនឹងការប្រឹក្សាពាណិជ្ជកម្ម និងការបកប្រែពហុភាសានឹងត្រូវបានផ្តល់ជូនសម្រាប់អ្នកចូលរួមក្នុងពិព័រណ៍។ នេះបើយោងតាមអ្នកនាំពាក្យ។

ពិព័រណ៍ CISCE ដំបូងគេមួយនេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ជាមួយនឹងប្រធានបទ «ការតភ្ជាប់ពិភពលោកសម្រាប់អនាគតរួមគ្នា»៕

ប្រភព៖ AKP