បរទេស៖ អវកាសយានិក ៣នាក់នៅក្នុងយានអវកាសសេនហ្ស៊ូ- ១៦ (Shenzhou-16) របស់ប្រទេសចិន បានទៅដល់ទីក្រុងប៉េកាំងហើយដោយយន្តហោះកាលពីថ្ងៃអង្គារ បន្ទាប់ពីការវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពបន្ទាប់ពីបេសកកម្មស្ថានីយអវកាសរយៈពេល ៥ខែ។
យោងតាមទីភ្នាក់ងារអវកាសរបស់ប្រទេសចិនបានឱ្យដឹងថា អាកាសយានិកទាំងអស់នោះនឹងត្រូវដាក់នៅឱ្យដាច់ដោយឡែកពីគេសម្រាប់ផ្នែកវេជ្ជសាស្រ្តមួយរយៈពេល និងត្រូវឆ្លងកាត់ការពិនិត្យសុខភាព និងវាយតម្លៃសុខភាពយ៉ាងទូលំទូលាយ។ បន្ទាប់មក ពួកគេនឹងជួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង៕
ប្រភព៖ AKP