កងទ័ព​អ៊ីស្រាអែល​ពង្រីក​ប្រតិបត្តិការលើដី​នៅ​តំបន់​ហ្គាហ្សា ដោយវាយ​លុកទៅលើ ៦០០គោលដៅរបស់ក្រុមហាម៉ាស់

0

បរទេស៖ សេវាសារព័ត៌មានរបស់កងទ័ពបាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បន្តពង្រីកប្រតិបត្តិការលើដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយវាយលុកគោលដៅយោធាជាង ៦០០គោលដៅនៃចលនាហាម៉ាស់រ៉ាឌីកាល់នៅក្នុងរង្វង់ប៉ុន្មានថ្ងៃថ្មីៗនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា «ពេញមួយយប់ កងកម្លាំង IDF បានបន្តប្រតិបត្តិការលើដីនៅតំបន់ហ្គាហ្សាស្ទ្រីប។ លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កងកម្លាំង IDF បានវាយប្រហារទៅលើគោលដៅភេរវកម្មជាង ៦០០គោលដៅ ដែលរួមមានទាំងឃ្លាំងអាវុធ ទីតាំងបាញ់កាំជ្រួចប្រឆាំងរថក្រោះរាប់សិបកន្លែង ព្រមទាំងកន្លែងលាក់ខ្លួនដែលប្រើប្រាស់ដោយអង្គការភេរវករហាម៉ាស់ផងដែរ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមភេរវករនៅតំបន់ហ្គាហ្សាស្ទ្រីប កងកម្លាំង IDF បានសម្លាប់ភេរវកររាប់សិបនាក់ ដែលបានលាក់ខ្លួននៅក្នុងអគារ និងផ្លូវរូងក្រោមដី ហើយប៉ុនប៉ងវាយប្រហារទៅលើកងទ័ព»។

យោធាបាននិយាយបន្ថែមថា «យន្តហោះរបស់កងកម្លាំង IDF ដឹកនាំដោយកងទ័ពជើងគោក IDF បានវាយប្រហារទីតាំងឈរជើងមួយនៅខាងក្នុងអគារដែលជាកម្មសិទ្ធិរបស់អង្គការភេរវករហាម៉ាស់ ដោយមានក្រុមភេរវករហាម៉ាស់ជាង ២០នាក់នៅខាងក្នុងនោះ»។

ប្រភព៖ AKP