​ ថៃមានបំណងអភិវឌ្ឍកំពង់ផែស្ងួតទៅជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់

0

បរទេស៖ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុនកេ បានឱ្យដឹងថា ប្រទេសថៃកំពុងអភិវឌ្ឍន៍កំពង់ផែស្ងួតភាគឦសាននៃខេត្តណាងខៃ ឱ្យទៅជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់ និងច្រកព្រំដែនសាកល្បង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែតុលា លោក ឆៃ បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តណងខៃដែលនៅជាប់ព្រំដែនប្រទេសឡាវថា ទីភ្នាក់ងារពាក់ព័ន្ធនឹងសហការគ្នាក្នុងការសម្របសម្រួលសកម្មភាពពាណិជ្ជកម្មលើគ្រប់វិស័យ និងធ្វើឱ្យប្រទេសនេះមានភាពសក្តិសមជាមួយនឹងការវិនិយោគឆ្លងកាត់យ៉ាងឆាប់រហ័សសម្រាប់វិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមព្រំដែន។

មន្ត្រីរូបនេះបាននិយាយថា ការអនុវត្ត «ច្រកចេញចូលតែមួយ» (One Stop Service) ដែលមានការរួមបញ្ចូលគ្នានៃសេវាកម្មរដ្ឋទាំងអស់ទៅក្នុងវេទិកាតែមួយ នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃកិច្ចចរចាធុរកិច្ច និងការផ្លាស់ប្តូរទំនិញរវាងវិនិយោគិន និងសហគ្រិន។

លោកបាននិយាយបន្ថែមថា នាយករដ្ឋមន្ត្រីក៏បានណែនាំដល់អាជ្ញាធរឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ កាត់បន្ថយឧបសគ្គចំពោះការដឹកជញ្ជូនអន្តរជាតិ កែលម្អបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា និងបង្កើតដំណើរការដឹកជញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយភាពរលូន៕

ប្រភព៖ AKP