បរទេស៖ យោងតាមការិយាល័យស្ថិតិខេត្តជាំងស៊ូ នៃប្រទេសចិន បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នៃខេត្តជាំងស៊ូ នៅភាគខាងកើតប្រទេសចិន បានកើនឡើង ៥,៨% ពីមួយឆ្នាំទៅមួយឆ្នាំ នៅត្រីមាសទី៣ ឆ្នាំ២០២៣ ដោយកើនលើសពី ៩,៣ទ្រីលានយ័ន (ប្រហែល ១,៣ទ្រីលានដុល្លារអាម៉េរិក)។
នៅក្នុងអំឡុងពេលនោះ ចំពោះតម្លៃបន្ថែមនៃឧស្សាហកម្មបឋមរបស់ខេត្តជាំងស៊ូមានប្រហែល ២៧៦ប៊ីលានយ័ន ដោយបានកើនឡើង ៣,៣% ឧស្សាហកម្មលំដាប់ទី២ មានចំនួន ៤,១ទ្រីលានយ័ន ដោយបានកើនឡើង ៦,៦% និងឧស្សាហកម្មលំដាប់ទី៣ មានចំនួន ៤,៩ទ្រីលានយ័ន ដោយបានកើនឡើង ៥,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។
ការវិនិយោគលើទ្រព្យសកម្មថេររបស់ខេត្តជាំងស៊ូបានកើនឡើង ៥,៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងត្រីមាសទី៣ ហើយការវិនិយោគលើវិស័យផលិតកម្មមានកំណើនយ៉ាងឆាប់រហ័សចំនួន ១០,៧% ក្នុងអំឡុងពេលនោះ។
ខេត្តជាំងស៊ូបានឃើញនូវការកើនឡើងយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មថាមពលថ្មីនៅក្នុងឆ្នាំនេះ។ ចំពោះតម្លៃបន្ថែមរបស់ខេត្តនៃការផលិតយានជំនិះថាមពលថ្មី គ្រឿងបរិក្ខារ និងគ្រឿងបន្លាស់ និងការផលិតអាគុយលីចូមអ៊ីយ៉ុង បានកើនឡើង ៩២,១%, ៣៩,២%, និង ១៥,៥% រៀងគ្នា៕
ប្រភព៖ AKP