​លោក អេដូហ្គែន និងលោក ពូទីន ពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា

0

បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អំពីស្ថានភាពនៅមជ្ឈិមបូព៌ា។

ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ ក្នុងអំឡុងពេលនៃកិច្ចសន្ទនានោះ មេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងវិបត្តិមនុស្សធម៌នៅក្នុងតំបន់។

លោក អេដូហ្គែន បាននិយាយថា តួកគីកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីឈានទៅដល់ការបន្ថយស្ថានការណ៍នៅក្នុងតំបន់។

លោក អេដូហ្គែន បាននិយាយបន្ថែមថា ភាពស្ងៀមស្ងាត់របស់បណ្តាប្រទេសលោកខាងលិចនាំទៅរកវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាស្រ្ទីប៕

ប្រភព៖ AKP