​ឥណ្ឌូណេស៊ីធ្វើការងារដើម្បីដោះស្រាយហានិភ័យនៃការផ្ទុះជំងឺអុតស្វា

0

បរទេស៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ពីវត្តមាននៃករណីសកម្មនៃជំងឺអុតស្វា (mpox) ចំនួនប្រាំពីរករណីនៅក្នុងប្រទេសនេះ ដោយករណីទាំងអស់នោះត្រូវបានរកឃើញនៅក្នុងទីក្រុងហ្សាកាតា។ នេះបើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិអាន់តារ៉ា។

យោងតាមបុគ្គលិកបច្ចេកទេសសម្រាប់ការផ្លាស់ប្តូរសុខភាពនៃក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោកស្រីវេជ្ជបណ្ឌិត ង៉ាប៊ីឡា សាឡាម៉ា បានឱ្យដឹងថា ករណីនោះ គឺមកពីការឆ្លងក្នុងស្រុក បើទោះបីជាអ្នកជំងឺម្នាក់មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសក៏ដោយ។

លោកស្រីបាន​បង្ហើប​បន្ថែម​ថា អ្នក​ជំងឺ​ទាំង​នោះ​ជា​បុរស​អាយុ​ពី ២៥ឆ្នាំ ទៅ ៣៥ឆ្នាំ ដែល​បាន​ឆ្លង​មេរោគនេះ​ពី​ការ​រួម​ភេទ។ បច្ចុប្បន្ន ពួកគេកំពុងស្ថិតក្រោមការដាក់នៅដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យដែលបានកំណត់ជាផ្នែកមួយនៃពិធីសារគ្រប់គ្រងជំងឺអុតស្វា។

លោកស្រីបានកត់សម្គាល់ថា ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី និងរដ្ឋាភិបាលទីក្រុងហ្សាកាតា កំពុងអនុវត្តវិធានការណ៍ក្នុងការស្វែងរក បង្ការ និងឆ្លើយតប ដើម្បីការពារនៃការផ្ទុះឡើងនៃជំងឺអុតស្វានេះ៕

ប្រភព៖ AKP