បរិមាណ​ទំនិញ​របស់​ចិន​កើន​ឡើងលើស​ពី ១០០ប៊ី​លានកញ្ចប់ប្រៃសណីយ៍​នៅ​ដើម​ឆ្នាំ​នេះ

0

យោងតាមការិយាល័យប្រៃសណីយ៍រដ្ឋចិនបានឱ្យដឹងថា វិស័យដឹកជញ្ជូនរបស់ប្រទេសចិនបានឃើញពីបរិមាណដឹកជញ្ជូនរបស់ខ្លួនលើសពី ១០០ប៊ីលានកញ្ចប់ប្រៃសណីយ៍ក្នុងរយៈពេល ៣៩ថ្ងៃមុនបរិមាណកាលពីក្នុងឆ្នាំ២០២២។ ការកើនឡើងដ៏សំខាន់នេះបានកើតឡើងចំពេលដែលមានការពង្រីកអាជីវកម្មដឹកជញ្ជូនទំនិញដែលកំពុងតែបន្ត។

យោងតាមការិយាល័យនោះបានឱ្យដឹងថា ចាប់តាំងពីខែមីនាមក បរិមាណកញ្ចប់ប្រៃសណីយ៍ក្នុងរយៈពេលតែមួយខែ បានកើនឡើងលើសពី ១០ប៊ីលានកញ្ចប់ ហើយប្រាក់ចំណូលអាជីវកម្មប្រចាំខែរបស់វិស័យនេះបានកើនឡើងដល់ ៩០ប៊ីលានយ័ន (ប្រហែល ១២,៥៤ប៊ីលានដុល្លារអាម៉េរិក)។

លោក ស៊ូ លាំងហ្វេង មន្ត្រីការិយាល័យបាននិយាយថា ទីផ្សារដឹកជញ្ជូនកំពុងមើលឃើញថាមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ភាគកណ្តាល និងភាគខាងលិចនៃប្រទេស ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទូទាំងវិស័យឧស្សាហកម្ម និងការលើកកម្ពស់ឌីជីថលនីយកម្ម ស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាគ្មានមនុស្សបើក។

លោក ស៊ូ បាននិយាយបន្ថែមថា លំហូរពីរផ្លូវនៃការដឹកជញ្ជូនក្នុង និងក្រៅតំបន់ជនបទ ក៏បានបង្កើនល្បឿនផងដែរ ដោយសារផលិតផលកសិកម្មកាន់តែច្រើនត្រូវបានលក់នៅទូទាំងប្រទេសចិនតាមរយៈបណ្តាញដឹកជញ្ជូនរហ័ស៕

ប្រភព៖ AKP