បរទេស៖បើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅនៃគយបានឱ្យដឹងថា ពីខែមករាដល់ខែកញ្ញា ប្រទេសចិន បាននាំចេញជីចំនួន ២២,៦៧ លានតោន ដែលកើនឡើង ៣១,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ប្រទេសនេះ បាននាំចេញជីចំនួន ៣,៧៧ លានតោន កើនឡើង ២០,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុង ចំណោម ប្រភេទ ជី ផ្សេង ៗ ដែលបាននាំចេញ ការនាំចេញជីអ៊ុយរ៉េ បានកត់ត្រាកំណើនលឿនបំផុតកាលពីខែមុន ដោយ កើន ឡើង ២៤១,៧ ភាគរយ បើធៀប នឹង ឆ្នាំ មុន។ តាមទិន្នន័យបានបង្ហាញថា ការនាំចេញ ជីអ៊ុយរ៉េបានឈានដល់ ២,៨៣ លានតោនក្នុងអំឡុងពេលបីត្រីមាសដំបូង ដែលកើនឡើង ៨០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕
ប្រភព៖ ក្រសួងព័ត៌មាន