ក្រុមហ៊ុនអ៊ឺរ៉ុបសន្យាវិនិយោគ ២ប៊ីលានដុល្លារអាម៉េរិកក្នុងវិស័យថាមពលកកើតឡើងវិញរបស់ឥណ្ឌូណេស៊ី

0

បរទេស៖ ប្រទេសឥណ្ឌូណេស៊ីបានធានាដល់ការប្តេជ្ញាចិត្តនៃការវិនិយោគដែលមានតម្លៃ ២ប៊ីលានដុល្លារអាម៉េរិកក្នុងវិស័យថាមពលកកើតឡើងវិញនៅឯវេទិកាធុរកិច្ចឥណ្ឌូណេស៊ី-អឺរ៉ុប (IEBF) ដែលប្រារព្ធឡើងកាលពីពេលថ្មីៗនេះនៅទីក្រុងហ្សាការតា។ នេះបើយោងតាមក្រសួងការបរទេសឥណ្ឌូណេស៊ី។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែតុលាថា ការប្តេជ្ញាចិត្តនេះត្រូវបានគេរំពឹងថានឹងតាមដានការផ្លាស់ប្តូរថាមពលរបស់ប្រទេសឥណ្ឌូណេស៊ីយ៉ាងឆាប់រហ័ស។

ទោះបីជាអត្តសញ្ញាណរបស់វិនិយោគិនមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ ក៏អ្នកការទូតជាន់ខ្ពស់ឥណ្ឌូណេស៊ី លោក អ៊ូម៉ា ហាឌី បានចែករំលែកថា ការប្តេជ្ញាចិត្តនៃការវិនិយោគនោះ មានតម្លៃប្រហែល ៥ដងនៃកិច្ចព្រមព្រៀងប្រតិបត្តិការនៃ IEBF និង INA-LAC ដែលជាការប្រមូលផ្តុំធុរកិច្ចមួយដែលនាំមកនូវការរួមគ្នារបស់ឥណ្ឌូណេស៊ីក៏ដូចជាបណ្តាក្រុមហ៊ុនរបស់អាមេរិកឡាទីន និងការ៉ាបៀន ត្រូវបានកត់ត្រា។

ការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រតិបត្តិការធុរកិច្ចសរុបដែលប្រមូលបាន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ បានកើនឡើងដល់ ៤៨២លានដុល្លារអាម៉េរិក។

មួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ គឺអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Ecoener ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរបស់អេស្ប៉ាញ និងក្រុមហ៊ុន Dredolf ដែលជាក្រុមហ៊ុនឥណ្ឌូណេស៊ីដែលមានឯកទេសនៅក្នុងប្រតិបត្តិការ និងការថែទាំសម្រាប់ការផលិតថាមពល និងការចែកចាយអគ្គិសនី។

យោង​តាម​លោក អ៊ូម៉ា បានឱ្យដឹងថា ការ​វិនិយោគ​ធំៗ​របស់​អឺរ៉ុប​ហាក់​ដូច​ជា​កំពុងចូល​ទៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុន​អឺរ៉ុប​មួយ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់រ៉ែ​នីកែល​ក្នុង​ប្រទេសក្នុងតំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ៕

ប្រភព៖ AKP