បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៦ របស់ប្រទេសចិន រួមជាមួយប្រទេសទាំងអស់ដែលបានយកមកពិចារណា ខណៈដែលក្នុងចំណោមប្រទេសនៅក្រៅតំបន់ចុងបូព៌ា រុស្ស៊ីបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ប្រទេសចិន បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់។
លោក ពូទីន បានកត់សម្គាល់ថា «ប្រទេសណាក៏ដោយតែងតែមានការផ្លាស់ប្តូរពាណិជ្ជកម្មខ្ពស់ជាងគេជាមួយបណ្តារដ្ឋជិតខាង»។ លោកបាននិយាយថា «ក្នុងចំណោមប្រទេសក្រៅតំបន់ យើងពិតជាប្រទេសទី២ ទាក់ទងនឹងពាណិជ្ជកម្មជាមួយប្រទេសចិន បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានវ៉ាដាច់អាល្លឺម៉ង់»។
លោក ពូទីន បានសង្កត់ធ្ងន់ថា «ចំណូលពាណិជ្ជកម្មដែលយើងកំពុងនិយាយនៅថ្ងៃនេះ គឺពិតជាគួរឱ្យចាប់អារម្មណ៍»។ លោកបាននិយាយថា «យើងបានកំណត់ភារកិច្ចឱ្យឈានដល់តម្លៃ ២០០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤។ ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់ថា «នៅពេលក្នុងឆ្នាំ២០១៩ ចំណូលពាណិជ្ជកម្មរបស់យើងមានចំនួន ១០០ប៊ីលានដុល្លារអាម៉េរិក»៕
ប្រភព៖ AKP