បរទេស៖ ប្រជាជនគុយបានៅក្នុងប្រទេសកូស្តារីកា បានកោតសរសើរដល់សន្និសិទជាតិ និងការធ្វើចំណាកស្រុក ដែលពួកគេបានពិពណ៌នាថាជាកិច្ចប្រជុំមួយចាំបាច់ដើម្បីពង្រឹងទំនាក់ទំនងរវាងជនចំណាកស្រុក។
សមាជិកនៃសមាគមវប្បធម៌អាន់តូនីញ៉ូ ម៉ាសេអូ នៃប្រជាជនគុយបានៅក្នុងប្រទេសកូស្តារីកា បានយល់ស្របថា ព្រឹត្តិការណ៍ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩-១៩ ខែវិច្ឆិកាខាងមុខ នឹងក្លាយជាការជួបជុំគ្នានៃប្រជាជនគុយបាដែលរស់នៅក្នុងប្រទេសផ្សេងៗគ្នា។
យោងតាមប្រធានសមាគម លោក ជូន មេសា បានឱ្យដឹងថា បន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំដែលមិនបានរៀបចំព្រឹត្តិការណ៍នេះ ឥឡូវវាបានត្រលប់មកវិញហើយដើម្បីធ្វើបច្ចុប្បន្នភាព និងបន្តពង្រឹងទំនាក់ទំនង។
សមាជិកមួយចំនួនរបស់ខ្លួននឹងចូលរួមកិច្ចប្រជុំនេះទីក្រុងហាវ៉ាណា ដែលនេះជាលើកទី៤ ហើយចាប់តាំងពីការរៀបចំលើកទីមួយកាលពីក្នុងឆ្នាំ១៩៩៤ បន្ទាប់មកគឺនៅក្នុងឆ្នាំ១៩៩៥ និងលើកទី៣ នៅក្នុងឆ្នាំ២០០៤។ ព្រឹត្តិការណ៍ទាំងអស់នោះនឹងនាំមកនូវកង្វល់របស់ពួកគេ និងផ្តល់យោបល់ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រជាជនគុយបាដែលរស់នៅក្រៅប្រទេស។
នៅក្នុងកិច្ចប្រជុំនោះ យើងចង់បង្ហាញអំពីរបៀបដែលយើងអាចសហការគ្នាបាន ដើម្បីកាត់បន្ថយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននៅក្នុងប្រទេស។
សន្និសិទជាតិ និងការធ្វើចំណាកស្រុក បានមកពីអ្វីដែលគេហៅថា កិច្ចសន្ទនាទស្សវត្ស៧៨ ដែលជាវិធីសាស្រ្តដំបូងរបស់រដ្ឋាភិបាលគុយបាចំពោះការធ្វើចំណាកស្រុកប្រមាណជិតពីរទសវត្សរ៍បន្ទាប់ពីជ័យជំនះនៃបដិវត្តន៍នៅក្នុងឆ្នាំ១៩៥៩។
កិច្ចប្រជុំទាំងបីលើកមុន បានកត់សម្គាល់នូវដំណាក់កាល និងបរិបទខុសៗគ្នា៕
ប្រភព៖ AKP