បរទេស៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិរបស់ប្រទេសឥណ្ឌូណេស៊ី (BRIN) គ្រោងនឹងចាប់ផ្តើមបង្កើតវ៉ាក់សាំងជំងឺគ្រុនឈាម (DBD) ដែលផលិតក្នុងស្រុក។
ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិអាន់តារ៉ា លោក ដូដឌី អ៊ីរ៉ាវ៉ាន់ សេតយ៉ូ អ៊ូតូម៉ូ អ្នកស្រាវជ្រាវអភិវឌ្ឍន៍វ៉ាក់សាំងនៅមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង និងឱសថនៃអង្គការស្រាវជ្រាវសុខភាពរបស់ទីភ្នាក់ងារ BRIN បាននិយាយថា ការអភិវឌ្ឍវ៉ាក់សាំងនេះគ្រោងនឹងប្រើប្រាស់វិធីសាស្ត្រភាគល្អិតដូចមេរោគ (VLP) ដែលអាចជំរុញដល់ការបង្កើតអង្គបដិប្រាណ។
លោក អ៊ូតូម៉ូ បាននិយាយថា វិធីសាស្ត្រដែលប្រើប្រាស់សម្រាប់បង្កើតវ៉ាក់សាំងការពារជំងឺគ្រុនឈាមនៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺខុសពីវ៉ាក់សាំង Dengvaxia និងវ៉ាក់សាំង Qdenga ដែលមានចរាចរលើទីផ្សាររួចហើយ និងប្រើប្រាស់វិធីសាស្ត្របន្ថយមេរោគ។
យោងតាមរូបលោកបានឱ្យដឹងថា តាមរយៈវិធីសាស្ត្រ VLP ប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបង្កើតឡើងដោយប្រទេសឥណ្ឌូណេស៊ីអាចឈានដល់ពី ៩០-៩៥%។
លោក អ៊ូតូម៉ូ បាននិយាយថា ដំណើរការអភិវឌ្ឍខ្លួនវាអាចចំណាយពេលពី ៥ ទៅ ១០ឆ្នាំ ព្រោះវាត្រូវតែឆ្លងកាត់ការសាកល្បងព្យាបាល សុវត្ថិភាព ការអនុម័តបទប្បញ្ញត្តិ និងដំណើរការផលិតទ្រង់ទ្រាយធំ៕
ប្រភព៖ AKP