គុយបា និងប៊ុលហ្គារី ប្រារព្ធពិធីរំលឹកខួបនៃការបង្កើតទំនាក់ទំនងការទូត

0

បរទេស៖ រដ្ឋាភិបាលគុយបាបានអះអាងសារជាថ្មីនូវឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប៊ុលហ្គារី ក្នុងឱកាសនៃការប្រារព្ធពិធីរំលឹកខួបលើកទី៦៣ នៃការបង្កើតទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៦០ ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនរបស់ពួកគេ។

កាលពីខែឧសភាកន្លងទៅ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសប៊ុលហ្គារី លោកស្រី ម៉ារៀតា ហ្កាសៀ ត្រូវបានទទួលស្វាគមន៍នៅឯស្ថានទូតក្នុងទីក្រុងសូហ្វីយ៉ា ដោយរដ្ឋមន្ត្រីការបរទេសគុយបា លោក អ៊ីវ៉ាន់ កុនដូវ។

យោងតាមសារព័ត៌មាន Cubaminrex បានឱ្យដឹងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរដែលបានបង្រួបបង្រួមរដ្ឋាភិបាល និងប្រជាជនរបស់ពួកគេក្នុងអំឡុងពេលនៃទំនាក់ទំនងការទូតជាង ៦០ឆ្នាំកន្លងមកនេះ។

ស្ថានទូតប៊ុលហ្គារីនៅទីក្រុងហាវ៉ាណា បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះពាណិជ្ជករប៊ុលហ្គារី ក្នុងការរក្សា និងបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយគុយបា ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារ កសិកម្ម មេកានិច រ៉ែ និងទេសចរណ៍របស់ខ្លួន៕

ប្រភព៖ AKP