ចិន​មិនបាន​ដាក់​បន្ទុកទៅ​លើ​អ្នក​ណាម្នាក់​ទេ

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិនថា គោលនយោបាយការបរទេសបច្ចុប្បន្នរបស់ប្រទេសចិន រួមទាំងគោលនយោបាយមួយដែលបានអនុវត្តនៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលត្រូវបានបង្កើតឡើងសម្រាប់ការស្វែងរកការសម្របសម្រួលមួយ។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងព្យាយាមស្វែងរកគម្រោង និងវិធីនៃការសម្រេចបាននូវគោលដៅរួមដែលអាចទទួលយកបានសម្រាប់មនុស្សគ្រប់គ្នា។ លោក ពូទីន បានសង្កត់ធ្ងន់ថា «នេះគឺជាលក្ខណៈពិសេសជាក់លាក់នៃប្រទេសចិននាពេលបច្ចុប្បន្ន ដែលដឹកនាំដោយប្រធានាធិបតី លោក ស៊ី ជីនពីង ក្នុងការកសាងទំនាក់ទំនងជាមួយអ្នកដទៃ។ គ្មាននរណាម្នាក់ដាក់បន្ទុកទៅលើនរណាម្នាក់ផ្សេងទៀតទេ គ្មាននរណាម្នាក់ត្រូវបានបង្ខំទេ។ មានតែឱកាសមួយប៉ុណ្ណោះដែលត្រូវបានផ្តល់ឱ្យ»។

ប្រធានា​ធិបតី​រុស្ស៊ី​បាន​និយាយ​ថា ប្រសិន​បើ​មាន​ការ​ស្មុគស្មាញ​ណាមួយ​កើត​ឡើង «ត្រូវ​តែមាន​ការ​ស្វែង​រក​ការ​សម្រុះ​សម្រួល»។ លោក ពូទីន បាននិយាយបន្ថែមថា «ការសម្រុះសម្រួលទាំងនោះតែងតែត្រូវបានរកឃើញ។ តាមគំនិតរបស់ខ្ញុំ ភាពប្លែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលផ្តល់ឱ្យដោយលោកប្រធានាធិបតីចិនពីគម្រោងជាច្រើនទៀតនោះ គឺការប៉ុនប៉ងអនុវត្តជាសកលដោយប្រទេសដែលមានមរតកពីអាណានិគមនិយម»៕

ប្រភព៖ AKP