បរទេស៖ មជ្ឈមណ្ឌលជាតិសម្រាប់គ្រោះរញ្ជួយដីជាតិ (NCS) បាននិយាយថា ការរញ្ជួយដីកម្រិត ៤,៧រ៉ិចទ័រមួយបានវាយប្រហារទីក្រុងហ្វាយហ្សាបាដរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ។
ការរញ្ជួយដីនោះបានកើតឡើងនៅវេលាម៉ោង ១៦:២៩:០៨ (IST) កាលពីថ្ងៃអង្គារ។ យោងតាមមជ្ឈមណ្ឌល NCS បានឱ្យដឹងថា ការរញ្ជួយដីនោះបានវាយប្រហារនៅជម្រៅ ១០គីឡូម៉ែត្រ។
មជ្ឈមណ្ឌលជាតិ NCS បាននិយាយថា កាលពីព្រលឹមថ្ងៃទី១៦ ខែកញ្ញា គ្រោះរញ្ជួយដីកម្រិត ៤,៣រ៉ិចទ័រមួយបានវាយប្រហារទីក្រុងហ្វាយហ្សាបាដរបស់ប្រទេសអាហ្វហ្គានីស្ថាន។
ការរញ្ជួយដីនោះបានកើតឡើងនៅវេលាម៉ោង ១០:៥៨:០៨ (IST) កាលពីថ្ងៃសៅរ៍។ យោងតាមមជ្ឈមណ្ឌល NCS បានឱ្យដឹងថា ការរញ្ជួយដីនោះបានវាយប្រហារនៅជម្រៅ ៩០គីឡូម៉ែត្រ។
មជ្ឈមណ្ឌលជាតិ NCS គឺជាទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាសម្រាប់តាមដានសកម្មភាពរញ្ជួយដីនៅក្នុងប្រទេស។ មជ្ឈមណ្ឌល NCS រក្សាបណ្តាញរញ្ជួយដីជាតិនៅ ១៥៥ស្ថានីយ៍ ដែលស្ថានីយ៍នីមួយៗមានឧបករណ៍ទំនើបក្នុងការតាមដាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា