រុស្ស៊ី​បន្ត​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេសនៅ​អាហ្វ្រិក

0

បរទេស៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា ប្រទេសរុស្ស៊ីនៅតែបន្តធ្វើការងារទៅលើការអភិវឌ្ឍទំនាក់ទំនងជាមួយទ្វីបអាហ្រ្វិក។

មន្ត្រីវិមានក្រឹមឡាំងបានរំលឹកថា កាលពីម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួបជាមួយសមភាគីស៊ូដង់ខាងត្បូង​ លោក សាល់វ៉ា គីអៀ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសរុស្ស៊ី។

អ្នកនាំពាក្យរបស់មេដឹកនាំរុស្ស៊ីរូបនោះបាននិយាយថា «យើងបន្តអភិវឌ្ឍន៍ទំនាក់ទំនងរបស់យើងជាមួយបណ្តារដ្ឋនៃទ្វីបអាហ្រ្វិក»។

លោក​បាន​បញ្ជាក់​ថា កាលពីម្សិលមិញ លោក​ ពូទីន បានរៀបចំកិច្ចពិភាក្សា​រុស្ស៊ី-ស៊ូដង់​ខាង​ត្បូង ហើយ​បន្ទាប់​មកបាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​លោក​ប្រធានាធិបតី គីអៀ»៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា