ចិន​បើកដំណើរ​ការការ​ឆ្លើយតបចំពោះ​គ្រាអាសន្ន​ទឹកជំនន់​ក្នុង​ខេត្ត​ចំនួន​៩

0

បរទេស៖ ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋនៃប្រទេសចិនបានបើកដំណើរការនៃការឆ្លើយតបជាបន្ទាន់កម្រិត៤ ចំពោះគ្រោះទឹកជំនន់នៅក្នុងខេត្តចំនួន៩។

តំបន់ទាំងនោះរួមមាន ខេត្តជាំងស៊ូ ខេត្តអានហ៊ុយ ខេត្តសានដុង ខេត្តហឺណាន ខេត្តហ៊ូប៉ី ខេត្តហ្គីហ្សូ និងខេត្តសានស៊ី ក៏ដូចជាខេត្តចុងគីង និងខេត្តស៊ីឈ័ននៅភាគនិរតីនៃប្រទេសចិន។ អាជ្ញាធរបានបញ្ជូនក្រុមការងារទៅកាន់ខេត្តចុងគីង និងខេត្តស៊ីឈ័នផងដែរ។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងវាយប្រហារតំបន់ទាំងនោះ ហើយកន្លែងខ្លះទំនងជាមានផ្គររន្ទះ និងខ្យល់កន្ត្រាក់។

អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បាន​ជំរុញ​ឱ្យ​តាមដាន​កម្រិត​ទឹកភ្លៀង ពង្រឹងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ក្នុងកម្រិតតូចតាច និងទន្លេខ្នាតមធ្យម ធានាសុវត្ថិភាពនៃអាងស្តុកទឹក និង​ដោះស្រាយ​បញ្ហា​ទឹក​លិច​ក្នុង​ទីក្រុង​ឱ្យ​បាន​ទាន់​ពេលវេលា។

ប្រទេស​ចិន​មាន​ប្រព័ន្ធ​ទប់ទល់​គ្រោះ​ទឹកជំនន់​កម្រិត​ចំនួន ៤​កម្រិត ដោយ​កម្រិត១ ជា​ការឆ្លើយតប​ធ្ងន់ធ្ងរ​បំផុត​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា