បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបាននិយាយថា ក្នុងខែតុលាខាងមុខនេះ ប្រធានាធិបតីលោកពូទីន នឹងជួបមួយប្រធានាធិបតីចិនលោកស៊ី សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ដែលនេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់លោកពូទីន ចាប់តាំងពីមានដីកាចាប់ខ្លួនត្រូវបានចេញប្រឆាំងនឹងលោកជុំវិញការនិរទេសកុមារពីអ៊ុយក្រែន។
លោក Nikolai Patrushev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកពូទីន និងជាលេខាក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ី និងចិនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនៅពេលប្រឈមមុខនឹងការប៉ុនប៉ងរបស់បស្ចិមប្រទេសក្នុងការគ្រប់គ្រងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីការទូតកំពូលចិនលោកវ៉ាង អ៊ី នៅទីក្រុងម៉ូស្គូ ពាក្យសម្តីរបស់លោក Nikolai បានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Interfax បានឲ្យដឹងថា កិច្ចពិភាក្សានៅទីក្រុងប៉េកាំងនឹងមានភាព “ហ្មត់ចត់ និងល្អិតល្អន់”។
លោកពូទីន នឹងចូលរួមវេទិការខ្សែក្រវាត់ និងផ្លូវលើកទីបី បន្ទាប់ពីមានការអញ្ជើញរបស់លោកស៊ី ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ូស្គូកាលពីខែមីនា។ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចនោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកពូទីន ពីបទសង្ស័យថា បានបណ្តេញកុមាររាប់រយនាក់ ឬច្រើនជាងនេះដោយខុសច្បាប់ចេញពីអ៊ុយក្រែន៕
ប្រភព៖ អគ្គស្នងការដ្នាននគរបាលជាតិ