Mikel Arteta បញ្ជាក់​បន្ថែម​អំពី​ស្ថានភាព​របួស​របស់ Gabriel Martinelli

0

លោក Mikel Arteta បាន​និយាយ​ថា Gabriel Martinelli នឹង​ខកខាន​ការ​ប្រកួត​បើក​ឆាក Champions League របស់ Arsenal ទល់​នឹង PSV នៅ​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​អាច​ត្រលប់​មក​វិញ​ក្នុង​ការ​ប្រកួត​ជាមួយ Tottenham នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

កីឡាករ​សញ្ជាតិ​ជាតិ​ប្រេ​ស៊ី​ល​ត្រូវ​បាន​សម្រាក ដោយសារ​របួស​សរសៃពួរ​អំឡុង​ពេល Arsenal យកឈ្នះ 1-0 លើ​ក្រុម Everton នៅ​កីឡដ្ឋាន Goodison Park កាលពី​ថ្ងៃអាទិត្យ​។

Martinelli បាន​អវត្តមាន​ក្នុង​ការ​ហ្វឹកហាត់​របស់ Arsenal កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុម​របស់​លោក Arteta រៀបចំ​សម្រាប់​ការ​វិល​ត្រឡប់​របស់​ពួក​គេ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម PSV ក្នុង​ការ​ប្រកួត​ដំបូង​របស់​ពួក​គេ​ក្នុង​ពូ​ល B នៅ​ថ្ងៃ​ពុធ​។

បន្ទាប់​មក Arsenal នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Tottenham នៅ​កីឡដ្ឋាន Emirates Stadium សម្រាប់​ការ​ប្រកួត North London Derby នៅ​ថ្ងៃអាទិត្យ​។

លោក Arteta បាន​និយាយ​នៅ​ពេល​គេ​សួរ​អំពី​ស្ថានភាព​របស់ Martinelli គាត់​បាន​បញ្ជាក់​ថា​៖ «Martinelli មាន​អារម្មណ៍​ថា​គាត់​ដូច​ជា​មាន​បញ្ហា​នៅ​ក្នុង​សរសៃពួរ​របស់​គាត់ យើង​ត្រូវធ្វើ​តេស្ត​បន្ថែម​ទៀត ដើម្បី​វាយតម្លៃ​ថា​តើ​របួស​នោះ​ធ្ងន់ ឬ​ស្រាល​។ ប៉ុន្តែ​គាត់​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​ជាមួយ PSV»​។

នៅ​ពេល​សួរ​ថា​តើ Martinelli មានឱកាស​លេង​ជាមួយ Spurs នៅ​ថ្ងៃអាទិត្យ​ឬ​អត់ Arteta បាន​ឆ្លើយ​តប​ថា​៖ «​វា​អាច​ទៅ​រួច យើង​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ យើង​ត្រូវការ​ការ​ធ្វើតេស្ត​មួយ​ចំនួន​បន្ថែម​ទៀត ហើយ​បន្ទាប់​មក​យើង​នឹង​ដឹង​ថា មាន​អ្វី​កើតឡើង​»​។

ខ​ណះ​ពេល​នោះ​គាត់​ក៏​ត្រូវ​បាន​គេ​សួរ​ថា​តើ David Raya នៅ​តែ​រក្សា​តំណែង​ដំបូង​របស់​គាត់​សម្រាប់​ការ​ប្រកួត​បើក​ឆាក Champions League របស់ Arsenal ដែរ ឬ ទេ0x017d7

Arteta បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ចង់​និយាយ​អំពី​ភាព​ខុស​គ្នា រវាង​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម​ឡើយ​។ កីឡាករ​គ្រប់​រូប​មានគុណ​សម្បត្តិ និង​លក្ខណៈ​ខុស​ៗ​គ្នា​។ កីឡាករ​ទាំងអស់​នៅ​ក្នុង​ក្រុម​ត្រូវ​តែ​បាន​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​»៕