រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ការធ្វើដំណើររបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី និងជំនួបជាមួយ ប្រធានាធិបតីលោកពូទីននឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ។
ប្រភពកូរ៉េខាងត្បូងមួយបាននិយាយថា លោក Kim បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើង ពិសេសមួយ ខណៈដែល កាលពីថ្ងៃចន្ទ ទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូបានបញ្ជាក់ពីជំនួបកំពូល ជាមួយលោកប្រធានាធិបតីលោកពូទីន ចំពេលដែលប្រទេសរុស្ស៊ីកាន់តែមានភាពឯកោដោយសារ សកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។
លោក Peskov បាននិយាយថា “នឹងមានកិច្ចពិភាក្សារវាងគណៈប្រតិភូទាំងពីរ។ ហើយបន្ទាប់ពីនោះ ប្រសិនបើចាំបាច់ មេដឹកនាំទាំងពីរនឹងបន្តការពិភាក្សាមួយទល់នឹងមួយ”។ វីដេអូនៃសុន្ទរកថារបស់លោកត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអ្នកកាសែតវិមានក្រឹមឡាំងលោក Pavel Zarubin ។
យោងតាមលោក Peskov បានឲ្យដឹងថា ប្រធានបទសំខាន់នៃកិច្ចពិភាក្សាគឺជា ទំនាក់ទំនងទ្វេភាគីរវាង ប្រទេសជិតខាង។ លោក Peskov បាននិយាយទៀតថា “យើងនឹងបន្តពង្រឹងមិត្តភាពរបស់យើង” ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ