បរទេស៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មីមួយទៅកាន់លំហអាកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយ័ព្យប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។
ផ្កាយរណបយ៉ាវហ្គាន៣៣ (Yaogan-33 03) ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតឡុងម៉ាច-៤ស៊ី (Long March-4C) នៅវេលាម៉ោង ២:១៤នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការពិសោធន៍វិទ្យាសាស្ត្រ ការស្ទង់មតិធនធានដី ការប៉ាន់ប្រមាណទិន្នផលដំណាំ និងការការពារ និងសង្គ្រោះគ្រោះមហន្តរាយ។
នេះជាបេសកកម្មហោះហើរលើកទី៤៨៦ នៃគ្រាប់រ៉ុក្កែតដឹកជញ្ជូនស៊េរីឡុងម៉ាច៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា