សេដ្ឋកិច្ចសិង្ហបុរីនឹងចុះខ្សោយនៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ

0

បរទេស៖ យោងតាមការស្ទង់មតិប្រចាំត្រីមាសរបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលបានចេញផ្សាយកាលពីថ្ងៃទី៦ ខែកញ្ញា បានឱ្យដឹងថា សេដ្ឋវិទូរបស់វិស័យឯកជនបានរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនឹងចុះខ្សោយបន្ថែមទៀតនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយមានការព្យាករកំណើនផលិតផលក្នុងស្រុក (GDP) សរុប ១%។

ទាក់ទងនឹងសូចនាករសំខាន់ៗ ការនាំចេញក្នុងស្រុកនៃផលិតផលមិនមែនប្រេង (Nodx) មានការធ្លាក់ចុះខ្លាំងជាងមុន ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១០,៥% ក្នុងត្រីមាសទី៣ ខណៈដែលវិស័យផលិតកម្មដែលរួមចំណែកមួយភាគប្រាំនៃសេដ្ឋកិច្ចសិង្ហបុរីត្រូវបានគេព្យាករថានឹងថយចុះ ៤,៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

ការធ្លាក់ចុះនេះត្រូវបានសន្មតថាជាការថយចុះនៃតម្រូវការខាងក្រៅ ជាពិសេសសម្រាប់គ្រឿងអេឡិចត្រូនិក – ឧស្សាហកម្មអេឡិចត្រូនិច។

ការស្ទង់មតិនេះបានរំពឹងថា វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង នឹងកត់ត្រានូវកំណើនតូចជាងមុន ០,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារបញ្ហាអត្រាការប្រាក់ខ្ពស់ និងតម្រូវការប្រាក់កម្ចីខ្សោយ។

ពាណិជ្ជកម្មលក់ដុំ និងរាយ ត្រូវបានគេព្យាករថានឹងកើនឡើងពី ០,៨% ដល់ ១,៣% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយវិស័យស្នាក់នៅ និងសេវាកម្មអាហារនឹងធ្លាក់ចុះដល់ ៨,៨% បន្ទាប់ពីឡើងដល់ ១០% នៅក្នុងត្រីមាសទី២៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា