បរទេស៖ ទីបំផុតក្លឹប Manchester United អាចនាំយកកីឡាករមកពង្រឹងនៅតំបន់បម្រើរបស់ខ្លួនបានហើយ នៅពេលដែលពួកគេចុះហត្ថលេខាយក Amrabat ពីក្លឹប Fiorentina ក្នុងតម្លៃខ្ចីជើង ៨លានផោន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើសញ្ជាតិម៉ារ៉ុករូបនេះ ហាក់មានបញ្ហារបួស ដែលអាចនឹងត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិ។
ដោយក្លឹប Man United បានរកឃើញនៅបញ្ហាត្រង់ខ្នងបន្តិចបន្តួចក្នុងកំឡុងពេលដែល Amrabat ធ្វើតេស្តសុខភាពនៅ Carrington ហើយក្លឹបក៏អនុញ្ញាតអោយគាត់ទៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិបាន ប៉ុន្តែមកដ៏ពេលនេះបញ្ហារបួសនេះ ហាក់មានសភាពធ្ងន់ធ្ងរជាងការពិនិត្យឃើញដំបូង។ កត្តានេះបានទាមទារអោយ មិនអាចជួយក្រុមជម្រើសជាតិបាននោះទេ។
គួរបញ្ជាក់ថា លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម United សង្ឃឹមថា Amrabat នឹងមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ ខណៈទឹកដី Old Trafford កំពុងតែជួបនឹងវិបត្តិកីឡាកររបួស ដូចជា Luke Shaw, Raphael Varane និង Mason Mount។ ប្រសិនបើខ្សែបម្រើរូបនេះជាសះស្បើយទាន់ពេល នោះគាត់អាចបង្ហាញខ្លួនជាលើកដំបូងនៅ United នៅផ្ទះជាមួយ Brighton នៅថ្ងៃទី 16 ខែកញ្ញា៕