អាសូរណាស់!! ទើបតែអាយុ ៧ឆ្នាំ ត្រូវឃាត់ករពន្លឺបាញ់សម្លាប់

0

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី មានករណីគ្រោះធម្មជាតិមួយកើតឡើង ដោយមានភ្លៀងធ្លាក់រន្ទះបាញ់បណ្តាលអោយកុមារម្នាក់ស្លាប់ នៅចំណុចភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលមោងឫស្សី បានអោយដឹងថាគ្រោះថ្នាក់រន្ទះបាញ់នេះ បណ្តាលអោយស្លាប់កុមារម្នាក់ ឈ្មោះ រិទ្ធី ភុន ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បាន ចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ រិទ្ធី ភុន ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូន ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ