កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កាលពីថ្ងៃពុធ កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលដែលមានរយៈចម្ងាយខ្លីយ៉ាងហោចណាស់ចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិកបានពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B នៅទីតាំងផ្សេងៗគ្នាសម្រាប់សមយុទ្ធដែនអាកាសរបស់សម្ព័ន្ធមិត្ត។
ក្រសួងការពារជាតិជប៉ុនក៏បានរាយការណ៍ផងដែរថា យ៉ាងហោចណាស់សង្ស័យថា មានការបាញ់កាំជ្រួចមីស៊ីលមួយគ្រាប់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា មានការបាញ់កាំជ្រួចមីស៊ីលពីរគ្រាប់ និងបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា “យោធារបស់យើងបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្នក្នុងការរៀបចំសម្រាប់ការបង្កហេតុបន្ថែម រួមទាំងកំពុងរក្សាការត្រៀមខ្លួនពេញលេញតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក” ។
ការបាញ់កាំជ្រួចមីស៊ីលនេះកើតឡើងមួយថ្ងៃមុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់សមយុទ្ធយោធារួមគ្នាដែលមានរយៈពេល ១១ថ្ងៃ ខណៈដែលទីក្រុង Pyongyang បានប្រកាសថ្កល់ទោស។
កាលពីព្រឹកថ្ងៃពុធ យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B បានធ្វើសមយុទ្ធតាមដែនអាកាសតាមតំបន់ផ្សេងៗគ្នាជាមួយនឹងយន្តហោះចម្បាំងកូរ៉េខាងត្បូង និងជប៉ុន៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ