ចិន​ចេញ​ការ​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ​ភូមិសាស្ត្រ​សម្រាប់​តំបន់​ដែល​រងគ្រោះ​ដោយសារ​ភ្លៀង

0

បរទេស៖ កាលពីថ្ងៃចន្ទ អាជ្ញាធរចិនបានចេញការប្រកាសអាសន្នពណ៌លឿងសម្រាប់គ្រោះមហន្តរាយភូមិសាស្ត្រដែលអាចបង្កឡើងដោយសារភ្លៀងនៅក្នុងផ្នែកខ្លះនៃខេត្តហ៊ូណាន ខេត្តក្វាងទុង និងខេត្តក្វាងស៊ី។

ក្រសួងធនធានធម្មជាតិ និងរដ្ឋបាលឧតុនិយមចិនបានព្រមានអំពីហានិភ័យនៃគ្រោះមហន្តរាយភូមិសាស្ត្រដែលបង្កឡើងដោយសារភ្លៀងធ្លាក់នៅក្នុងតំបន់ទាំងនោះចាប់ពីម៉ោង ៨:០០យប់ថ្ងៃច័ន្ទដល់ម៉ោង ៨:០០យប់ថ្ងៃអង្គារ។

ប្រជាពលរដ្ឋ​ត្រូវ​បាន​ណែនាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ជាពិសេស​នៅ​តំបន់​ដែល​មាន​គ្រោះថ្នាក់ដោយយថាហេតុ។

ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុបីជាន់សម្រាប់គ្រោះមហន្តរាយភូមិសាស្ត្រ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច និងពណ៌លឿង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា