បរទេស៖ គណៈប្រតិភូដឹកនាំដោយលោក លីវ ចៀនចាវ (Liu Jianchao) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានទៅបំពេញទស្សនកិច្ចនៅប្រទេសអៀរឡង់កាលពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍សប្តាហ៍មុន។
ក្នុងដំណើរទស្សនកិច្ចនេះ លោក លីវ បានជួបប្រជុំដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភាអៀរឡង់ លោក ជែរី ប៊ុតទីម័រ (Jerry Buttimer) អតីតនាយករដ្ឋមន្ត្រី លោក ប័រទី អាហឺន (Bertie Ahern) មេដឹកនាំគណបក្សបៃតង និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន អាកាសធាតុ និងទំនាក់ទំនង លោក អៀម៉ុន រីអាន (Eamon Ryan) អគ្គលេខាធិការនៃក្រសួងការបរទេស លោក ចូ ហ៊ែកកេត (Joe Hackett) និង លោក ខាថាអលាច (Cathaoirleach) ក្រុមប្រឹក្សាស្រុកលោក អោហ្វហ្វាលី អេដឌី ហ្វីតហ្សប៉ាទ្រីក (Offaly Eddie Fitzpatrick) ។ លោក លីវ ក៏បានជួបប្រជុំ និងផ្លាស់ប្តូរទស្សនៈជាមួយអ្នកប្រាជ្ញនៅវិទ្យាស្ថានកិច្ចការអន្តរជាតិ និងអឺរ៉ុប ដែលជាអ្នកគិតក្នុងប្រទេសអៀរឡង់ផងដែរ។
ភាគីទាំងពីរបានចែករំលែកទស្សនៈគ្នាថា ប្រទេសចិន និងអៀរឡង់ គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់សម្រាប់គ្នាទៅវិញទៅមក។
ពួកគេបានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូររវាងគណបក្សនយោបាយ រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូររវាងវិស័យផ្សេងៗនៃសង្គម ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការការពារបរិស្ថាន ការបង្កើតថ្មី និងឱសថ ព្រមទាំងជំរុញការអភិវឌ្ឍកាន់តែខ្លាំងនៃទំនាក់ទំនងរវាងចិន-អៀរឡង់ និងរវាងចិន-អឺរ៉ុប៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា