ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងឥណ្ឌានៅជួរភ្នំ Himalayan

0

ប៉ាគីស្ថាន៖ កាលពីថ្ងៃសៅរ៍ កងទ័ពប៉ាគីស្ថានបានអះអាងថា ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងឥណ្ឌានៅជួរភ្នំ Himalayan ក្នុងតំបន់ Kashmir ដែលមានជម្លោះ នេះជាជម្លោះលើកដំបូងចាប់តាំងពីបទឈប់បាញ់កាលពីឆ្នាំ២០២១ រវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបាននិយាយថា ក្រុមអ្នកចិញ្ជឹមសត្វមួយក្រុមនៅតំបន់ Sattwal ស្ថិតនៅខ្សែបន្ទាត់ត្រួតពិនិត្យ (LoC) ដែលជាព្រំដែនមានជម្លោះរវាងប្រទេសទាំងពីរត្រូវបានវាយប្រហារ និងបានព្រមានថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារតបតវិញ។

សេចក្តីថ្លែងការណ៍បាននិយាយថា “កងទ័ពឥណ្ឌាបានបង្ហាញនូវអំពើអមនុស្សធម៌របស់ខ្លួនឆ្ពោះទៅកាន់តំបន់ Kashmiris ដោយបានបើកការបាញ់ប្រហារដោយមិនរើសមុខទៅលើក្រុមអ្នកចិញ្ជឹមសត្វនៅក្នុងតំបន់ Sattwal” ។​​ ប៉ុន្តែកងទ័ពឥណ្ឌាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ