កូរ៉េខាងត្បូងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីឈ្នះអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

0

បរទេស៖ ប្រទេសកូរ៉េខាងត្បូងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតនៅនាទីចុងក្រោយរបស់ទីក្រុងសេអ៊ូលសម្រាប់អាសនៈមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយមានរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោត។

ប្រទេសកូរ៉េខាងត្បូងដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សានេះលើកចុងក្រោយកាលពីក្នុងអាណត្តិឆ្នាំ២០១៣-២០១៤ មានបំណងវិលត្រលប់ទៅកាន់ក្រុមប្រឹក្សានេះវិញសម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ ហើយអង្គការសហប្រជាជាតិនឹងបោះឆ្នោតទៅលើការចូលរួមនេះនៅថ្ងៃទី៦ ខែមិថុនា។

ប្រសិនបើត្រូវបានជាប់ឆ្នោត វានឹងក្លាយជាលើកទីបីហើយសម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងការធ្វើជាសមាជិកមួយក្នុងចំណោមសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០ របស់ UNSC ។ កន្លង​មក ប្រទេសកូរ៉េ​ខាង​ត្បូង​ធ្លាប់​កាន់​តំណែងនេះកាលពី​ក្នុង​អាណត្តិ​ឆ្នាំ១៩៩៦-១៩៩៧។

ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថានឹងវិលត្រលប់ទៅកាន់ក្រុមប្រឹក្សានេះវិញ ខណៈដែលខ្លួនស្វែងរកការពង្រីកតួនាទីរបស់ខ្លួននៅក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយវាក៏នឹងជួយកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា