កាណាដា និងអារ៉ាប៊ីសាអូឌីត ស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ

0

បរទេស៖ កិច្ចការសកលលោករបស់កាណាដា ដែលគ្រប់គ្រងទំនាក់ទំនងការទូត និងកុងស៊ុលរបស់ប្រទេសនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសកាណាដា និងអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តស្តារទំនាក់ទំនងការទូតឡើងវិញ និងតែងតាំងឯកអគ្គរដ្ឋទូតថ្មី។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសកាណាដាបានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេស អារ៉ាប៊ីសាអូឌីត លោក ចៀន-ហ្វីលីព លីនតូ (Jean-Philippe Linteau) ដោយបាននិយាយថា ការអនុវត្តនេះ គឺផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានធ្វើសេចក្តីប្រកាសស្រដៀងគ្នានេះកាលពីថ្ងៃពុធ។ នៅក្នុងឆ្នាំ២០១៨ ប្រទេសអារ៉ាប៊ីសាអូឌីតបានបណ្តេញឯកអគ្គរដ្ឋទូតកាណាដាចេញបន្ទាប់ពីមានជម្លោះការទូត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា