លោក លុយ ជៀនចាវ (Liu Jianchao) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធអាវ៉ាមី (Awami) បង់ក្លាដែសកាលពីថ្ងៃពុធ។
គណៈប្រតិភូនេះដឹកនាំដោយលោក មូហាមម៉ាដ ហ្វារុគ ខាន់ (Muhammad Faruk Khan) សមាជិកគណៈប្រធាននៃគណបក្សកាន់អំណាចបង់ក្លាដែស និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាទទួលបន្ទុកកិច្ចការបរទេស។
ភាគីចិន និងបង់ក្លាដែសបានផ្លាស់ប្តូរទស្សនៈគ្នាទៅលើការពង្រឹងទំនាក់ទំនងជាស្ថាប័នរវាងភាគីទាំងពីរ ជំរុញការកសាងប្រទេស ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា