បរទេស៖ កាលពីថ្ងៃចន្ទ មហាសន្និបាតសុខភាពពិភពលោក (WHA) ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក (WHO) បានសម្រេចមិនបញ្ចូលទៅក្នុងរបៀបវារៈរបស់ខ្លួននូវសំណើស្តីពីការចូលរួមរបស់តៃវ៉ាន់នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនក្នុងនាមជាអ្នកសង្កេតការណ៍នោះទេ។
អង្គការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា WHA លើកទី៧៦ ដែលបានចាប់ផ្តើមធ្វើកាលពីថ្ងៃអាទិត្យបានផ្តោតសំខាន់ទៅលើ «ការសង្គ្រោះជីវិត និងជំរុញការលើកកម្ពស់សុខភាពសម្រាប់ទាំងអស់គ្នា»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា