ចិន ត្រៀមធ្វើសមុទ្ធយោធារួមគ្នាជាមួយនឹងប្រទេសឡាវ ដើម្បីទប់ទល់នឹងការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

0

ចិន៖ ក្នុងខែនេះ ប្រទេសចិននឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រមួយជាមួយប្រទេសឡាវដែលជាប្រទេសជិតខាង ខណៈដែលទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីទប់ទល់នឹងការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កាលពីថ្ងៃសុក្រ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិចិនបាននិយាយថា បញ្ជាការដ្ឋានភាគខាងត្បូង ដែលជាបញ្ជាការដ្ឋានមួយក្នុងចំណោមបញ្ជាការដ្ឋានទាំងប្រាំរបស់កងទ័ពរំដោះប្រជាជននឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសឡាវសម្រាប់សមយុទ្ធរួមគ្នាដែលមានឈ្មោះថា “ខែលការពារជាលក្ខណៈមិត្តភាពឆ្នាំ២០២៣”។

ទូរទស្សន៍រដ្ឋរបស់ចិនបានរាយការណ៍ថា សមយុទ្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៨ ខែឧសភា នឹងនឹងហាត់អំពីការវាយប្រហារលើក្រុមឧក្រិដ្ឋជនប្រដាប់អាវុធឆ្លងដែន និងមានការចូលរួមពីបុគ្គលិកជាង ៩០០នាក់ រួមទាំងទាហានចិនជាង ២០០នាក់ផងដែរ។ សមយុទ្ធនេះបង្ហាញពីការបោះជំហានមួយបន្ទាប់ពីសមយុទ្ធសង្គ្រោះផ្នែកវេជ្ជសាស្រ្តមនុស្សធម៌រួមគ្នាដែលមានឈ្មោះថា “ការហ្វឹកហាត់ដើម្បីរក្សាសន្តិភាព” ដែលបានធ្វើឡើងរវាងយោធាចិន និងឡាវក្នុងប្រទេសឡាវ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ