ម៉ូតូ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយរបួសធ្ងន់ម្នាក់

0

ប៉ៃលិន៖  ថ្ងៃចន្ទ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង១៦និង១០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ០១ករណី នៅលេីផ្លូវជាតិលេខ៥៧ ចំណុចផ្លូវចូលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ចំនួន០១នាក់ប្រុស,គ្មានរបួស០១នាក់ប្រុស ខូចខាតម៉ូតូកម្រិតស្រាល០២គ្រឿង ដូចខាងក្រោម៖

ភាគីរងគ្រោះមានឈ្មោះ សុខចាន់ មេសា ភេទប្រុស អាយុ១៥ឆ្នាំ​ មុខរបរសិស្ស រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិនខេត្តប៉ៃលិន (គ្មានរបួសបេីកបរម៉ូតូម៉ាក អឹមស្លាស់ ពាក់ផ្លាកលេខបាត់ដំបង 1AF-1118 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦(ម៉ូតូខូចខាតស្រាល)ទិសដៅពីកេីតទៅលិច។

ភាគីបង្កមានឈ្មោះ ឡេង សារិន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន(របួសធ្ងន់បែកក្បាលខាងក្រោយ)បេីកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន1C-8951(ម៉ូតូខូចខាតស្រាល)ទិសដៅពីកេីតទៅលិចបត់ឆ្លងផ្លូវ។

បច្ចុប្បន្ន ភាគីបង្កត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងទាំងសងខាងត្រូវបាន កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកមករក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ