បរទេស៖ អ្នកជំនាញប្រេស៊ីលម្នាក់បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ គឺជាលទ្ធផលដ៏លេចធ្លោមួយ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននាំមកនូវក្តីសង្ឃឹមដ៏អស្ចារ្យថាសេដ្ឋកិច្ចពិភពលោកអាចមានស្ថិរភាព។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៥% នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ជាមួយនឹងសូចនាករសំខាន់ៗបង្ហាញពីនិន្នាការកើនឡើង និងការធ្វើឱ្យប្រសើរឡើងនៃការរំពឹងទុករបស់ទីផ្សារ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា