អាល្លឺម៉ង់នឹងបញ្ចប់ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស ប្រភេទ Patriot នៅក្នុងប្រទេសប៉ូឡូញ និងស្លូវ៉ាគីនៅឆ្នាំនេះ

0

អាល្លឺម៉ង់ ៖ យោងតាមសម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់បានឲ្យដឹងថា យោធាអាល្លឺម៉ង់នឹងបញ្ចប់ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសប្រភេទ Patriot ចំពោះប្រទេសស្លូវ៉ាគី និងប៉ូឡូញដែលជាសមាជិកអង្គការណាតូនៅឆ្នាំនេះ ខណៈដែលទីក្រុងប៊ែរឡាំងព្យាយាមប្រើប្រាស់ធនធានយោធាដែលនៅមានកម្រិតរបស់ខ្លួនឲ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។

ក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke  បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា “ប្រទេសទាំងពីរនោះត្រូវបានជូនដំណឹងអំពីផែនការនេះ”។ អ្នកនាំពាក្យរូបនោះបានបន្ថែមថា ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស នៅក្នុងប្រទេសប៉ូឡូញគួរតែបញ្ចប់នៅខែមិថុនា ខណៈប្រទេសស្លូវ៉ាគីនឹងផុតសុពលភាពនៅចុងឆ្នាំនេះ។

កាលពីឆ្នាំមុន ទីក្រុងប៊ែកឡាំងបានផ្តល់ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសប្រភេទ Patriot ចំនួនបីរបស់ខ្លួនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយការពារលំហអាកាសរបស់ខ្លួន បន្ទាប់ពីបុរសពីរនាក់ត្រូវបានសម្លាប់ដោយកាំជ្រួចមីស៊ីលរបស់អ៊ុយក្រែនដែលវាយប្រហារខុសគោលដៅ ដោយបានវាយប្រហារលើភូមិ Przewodow ក្នុងប្រទេសប៉ូឡូញកាលពីខែវិច្ឆិកាឆ្នាំមុន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ