អ៊ុយក្រែន ស្នើរអោយក្រុមហ៊ុនប្រេងមួយបរិច្ចាគលុយ ដែលបានមកពីការលក់ភាគហ៊ុនរបស់រុស្ស៊ីទៅអោយខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣បានអោយដឹងថាកាលពីថ្ងៃអង្គារកន្លងទៅថា ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានស្នើសុំឱ្យក្រុមហ៊ុនប្រេងយក្ស Shell បរិច្ចាគប្រាក់ដែលបានមកពីការលក់ភាគ (រុស្ស៊ី) របស់ខ្លួនទៅឱ្យអ៊ុយក្រែន។

នៅក្នុងលិខិតមួយផ្ញើជូននាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Wael Sawan ចុះថ្ងៃច័ន្ទ បានអោយដឹងថាលោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធាននាធីបតីអ៊ុយក្រែន បានអំពាវនាវឱ្យក្រុមហ៊ុនបរិច្ចាគប្រាក់ដែលទទួលបានពីការលក់ភាគហ៊ុននៅក្នុងគម្រោងប្រេង និងឧស្ម័នស៊ីបេរី ទៅអោយទីក្រុង Kiev៕