ឥណ្ឌូណេស៊ី បញ្ជាក់ថា ទាហានបីនាក់ដែលបានបាត់ខ្លួនចាប់តាំងពីការវាយឆ្មក់របស់ក្រុមឧទ្ទាម បានបាត់បង់ជីវិត

0

ឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃពុធ យោធាឥណ្ឌូណេស៊ីបានបញ្ជាក់ថា កាលពីចុងសប្តាហ៍ទាហានបីនាក់ដែលបាត់ខ្លួនចាប់តាំងពីការវាយឆ្មក់ដោយក្រុមឧទ្ទាមនៅក្នុងខេត្ត Papua បានបាត់បង់ជីវិត ខណៈដែលបេសកកម្មយោធាក្នុងការស្វែងរកអ្នកបើកបរយន្តហោះជនជាតិនូវែលសេឡង់ម្នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមបំបែកខ្លួនត្រូវបានរាំងស្ទះ។

យោធាបាននិយាយថា សាកសពទាហានទាំងបីនាក់នោះ និងម្នាក់ទៀតដែលបញ្ជាក់ថាបានស្លាប់មុននេះ ត្រូវបានដឹកជញ្ជូនចេញតាមយន្តហោះចេញពីតំបន់នោះ។ ហើយកាលពីមួយថ្ងៃមុន ទាហានចំនួន ០៥នាក់ដែលរងរបួស និងត្រូវបានរកឃើញ ក៏ត្រូវបានជម្លៀសចេញពីតំបន់នោះផងដែរ។

កាលពីថ្ងៃអង្គារិ៍ អគ្គមេបញ្ជាការយោធាឥណ្ឌូណេស៊ីបានច្រានចោលការអះអាងរបស់កងទ័ពរំដោះជាតិ Papua ភាគខាងលិច (TPNPB) ថា ទាហាន ១៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើក្រុមទាហាន ៣៦នាក់ ដែលកំពុងស្វែងរកទីតាំងដែលអ្នកបើកបរយន្តហោះ Susi Air Philip Mehrtens កំពុងត្រូវបានឃុំខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធានៅខេត្ត Papua លោក Herman Taryaman បាននិយាយថា “បច្ចុប្បន្ន សាកសពទាហានបួននាក់យកចេញពីតំបន់នោះ”៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ