ភាពជាដៃគូសេដ្ឋកិច្ចរវាងរុស្ស៊ី និងឥណ្ឌា នៅតែជាផ្នែកមួយដែលមានស្ថិរភាពបំផុតនៅលើពិភពលោក

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសាន់ការ (Subrahmanyam Jaishankar) បាននិយាយកាលពីថ្ងៃចន្ទនៅឯការបើកកិច្ចសន្ទនាធុរកិច្ចដែលស្របពេលនឹងកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និងវប្បធម៌ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី និងឥណ្ឌានៅតែមានស្ថិរភាពបំផុតមួយនាពេលបច្ចុប្បន្ននេះ។

លោកបាននិយាយថា «ភាពជាដៃគូរបស់យើង គឺស្ថិតនៅក្នុងការយកចិត្តទុកដាក់នាពេលបច្ចុប្បន្ននេះ មិនមែនដោយសារតែវាបានផ្លាស់ប្តូរនោះទេ ប៉ុន្តែដោយសារតែវាមិនមានការផ្លាស់ប្តូរ។ ជាការពិត វាគឺជាទំនាក់ទំនងដែលមានស្ថេរភាពបំផុតមួយនៅលើពិភពលោក»។

រដ្ឋមន្ត្រីរូបនេះបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមើលទៅមុខឆ្ពោះទៅរកតំបន់អាស៊ីឥឡូវនេះ «ដែលជាការវាយតម្លៃឡើងវិញនៃការផ្តោតសំខាន់ជាប្រពៃណីរបស់ខ្លួន»។ លោកបាននិយាយបន្ថែមថា «សម្រាប់ប្រទេសឥណ្ឌា វាអាចមានន័យទៅលើការពង្រីកអន្តរកម្មដែលពឹងផ្អែកខ្លាំងពេកទៅលើកិច្ចសហប្រតិបត្តិការយោធា នុយក្លេអ៊ែរ និងអវកាស។ សម្រាប់ប្រទេសរុស្ស៊ី វាក៏ផ្តល់នូវលទ្ធភាពជាច្រើនបន្ថែមទៀតផងដែរ»៕

ប្រភព៖ ក្រសួងព័ត៌មាន