បរទេស៖ អភិបាលរដ្ឋ Maharashtra បាននិយាយថា កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្សចំនួន ១១នាក់បានស្លាប់ ដោយសាររលកកម្តៅ បន្ទាប់ពីចូលរួមនៅក្នុងកម្មវិធីមួយដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បានអញ្ជើញជាគណអធិបតីនៅជាយក្រុង Mumbai ។
កាលពីថ្ងៃអាទិត្យ មនុស្សរាប់ម៉ឺននាក់បានចូលរួមពិធីប្រគល់រង្វាន់មួយដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធលោក Amit Shah បានផ្តល់ជូនសកម្មជនសង្គមដ៏ល្បីម្នាក់នៅជាយក្រុង Mumbai ដែលជាទីក្រុងហិរញ្ញវត្ថុរបស់ប្រទេស ក្នុងរដ្ឋ Maharashtra ។
កម្មវិធីនោះត្រូវបានប្រារព្ធឡើងនៅទីវាលនាពេលរសៀលនៅតំបន់ Khargar ដែលសីតុណ្ហភាពអតិបរមាគឺ ៣៨អង្សាសេ ដែលជាកម្រិតធម្មតាសម្រាប់ពេលវេលានៃឆ្នាំនេះ ។
កាលពីយប់ថ្ងៃអាទិត្យ អភិបាលរដ្ឋ Maharashtra លោក Eknath Shinde បានប្រាប់អ្នកយកព័ត៌មានថា បន្ទាប់ពីព្រឹត្តិការណ៍នោះ មនុស្សប្រហែល ៥០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ១១ នាក់បានស្លាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ