បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកាហ្សាក់ស្ថាន លោក មូរ៉ាត់ នោតលើ (Murat Nurtleu) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីថា ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងទីក្រុងមូស្គូ និងទីក្រុងអាស្តាណា គឺជាកត្តាជំរុញស្ថិរភាពនៅតំបន់អាស៊ីកណ្តាល និងនៅតំបន់អឺរ៉ាស៊ី។
លោកបាននិយាយថា «យើងចែករំលែកទស្សនៈថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-កាហ្សាក់ស្ថាន រួមទាំងនៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) គឺជាកត្តាសំខាន់នៃស្ថិរភាពនៅតំបន់អាស៊ីកណ្តាល និងជួយពង្រឹងសន្តិសុខនៅតំបន់អឺរ៉ាស៊ី»។
អ្នកការទូតកំពូលទាំងពីរបានឯកភាពគ្នាទៅលើផែនការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន