បរទេស៖ លោក ស៊ី យី (Shi Yi) អ្នកនាំពាក្យនៃបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា កងកម្លាំងប្រដាប់អាវុធចិនបានបញ្ចប់សមយុទ្ធយោធារបស់ពួកគេនៅជុំវិញកោះតៃវ៉ាន់ហើយកាលពីថ្ងៃចន្ទ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat ថា «កងទ័ពរំដោះប្រជាជនចិនបានបញ្ចប់ការល្បាតដោយជោគជ័យ និងសមយុទ្ធរួមមួយនៅជុំវិញកោះតៃវ៉ាន់»។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា កងកម្លាំងចិនបានបង្ហាញពីសមត្ថភាពអន្តរប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រភេទផ្សេងៗនៃកងទ័ពនៅក្នុងជម្លោះយោធាពិតប្រាកដ។
សេចក្តីថ្លែងការណ៍បាននិយាយថា «បញ្ជាការភាគខាងកើតត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធ និងមានសមត្ថភាពប្រយុទ្ធគ្រប់ពេលវេលា»។
លោក ស៊ី បានបញ្ជាក់ថា «PLA នឹងរារាំងយ៉ាងដាច់ខាតដល់ផែនការរបស់ពួកបំបែកខ្លួនដែលស្វែងរកអ្វីដែលហៅថាឯករាជ្យសម្រាប់កោះតៃវ៉ាន់ ក៏ដូចជាកម្លាំងខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែក»៕
ប្រភព៖ ក្រសួងព័ត៌មាន