បរទេស៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា កាលពីព្រឹកថ្ងៃចន្ទ មនុស្ស ០៦នាក់ បានស្លាប់ និងមនុស្ស ៦៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានលិចនៅបឹង Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
លោក Mustapha Mamboleo មន្ត្រីក្នុងតំបន់ស្ថិតនៅលើកោះ Idjwi ដែលស្ថិតក្នុងបឹង Kivu នេះបាននិយាយថា អ្នកដំណើរចំនួន ១៥០នាក់ បានជិះទូកម៉ូទ័រមួយ ដែលធ្វើដំណើរចេញពីភូមិ Mugote ស្ថិតនៅលើកោះ Idjwi ទៅកាន់ភាគខាងកើត នៃទីក្រុង Goma ហើយមនុស្ស ៨០នាក់ ក្នុងចំណោមអ្នកធ្វើដំណើរទាំងនោះនៅមានជីវិត។
លោក Mathieu Alimasi Malumbi រដ្ឋមន្ត្រីសារធារណការខេត្ត South Kivu បានបញ្ជាក់ពីឧប្បត្តិហេតុនេះ។
រដ្ឋមន្ត្រីបានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា “លោកអាចបញ្ជាក់បានថា មានការលិចទូកម៉ូទ័រមួយ ដែលមានអ្នកដំណើរជាង ១០០នាក់ ដែលភាគច្រើនមិនមានឈ្មោះនៅក្នុងបញ្ចីអ្នកដំណើរ” ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ